កាសែតភ្នំពេញប៉ុស្តិ៍ ទាំងពីរភាសា ត្រូវបានលក់ទៅឲ្យម្ចាស់ថ្មី ដែលជាវិនិយោគិនជនជាតិម៉ាឡេស៊ី Sivakumar G។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុន Post Media ដែលគ្រប់គ្រងការផ្សាយរបស់កាសែតភ្នំពេញប៉ុស្តិ៍នៅថ្ងៃសៅរ៍ ទី៥ឧសភានេះ។
បើទោះបីជាត្រូវប្ដូរម្ចាស់ថ្មីក៏ដោយ កាសែតភ្នំពេញប៉ុស្តិ៍ បានអះអាងនៅក្នុងសេចក្ដីប្រកាសរបស់ខ្លួនថា បន្ទាត់វិចារណកថារបស់កាសែតនេះ នឹងនៅតែរក្សាភាពឯករាជ្យដដែល ស្របទៅតាមច្បាប់និងបទបញ្ជាពាក់ព័ន្ធរបស់កម្ពុជា។
គួរជម្រាបថា ការផ្លាស់ប្ដូរម្ចាស់ថ្មីរបស់ភ្នំពេញប៉ុស្តិ៍នាពេលនេះ កើតឡើងក្រោយពេលដែលកាសែតវ័យ២៦ឆ្នាំមួយនេះ ជួបប្រទះករណីទំនាស់ការងារជាមួយអតីតបុគ្គលិករបស់ខ្លួន គឺលោក Chris Dawe ដែលធ្លាប់បម្រើការងារនៅកាសែតភ្នំពេញប៉ុស្តិ៍ នៅខែមីនាឆ្នាំ២០១២ ក្នុងមុខតំណែងជាអគ្គនាយកនៃកាសែតនេះ មុននឹងលោកត្រូវបានបណ្ដេញចេញពីការងារ នៅក្នុងឆ្នាំ២០១៥។ តុលាការជាន់ទាបក្រុងភ្នំពេញ សម្រេចឲ្យលោក Chris Dawe ឈ្នះក្ដីក្នុងសំណុំរឿងវិវាទការងារជាមួយកាសែតភ្នំពេញប៉ុស្តិ៍។
នៅក្នុងអត្ថបទបំភ្លឺរបស់ខ្លួនចុះផ្សាយនៅចុងខែមីនា លោក Marcus Holmes នាយកប្រតិបត្តិនៃកាសែតភ្នំពេញប៉ុស្តិ៍ បានគូសបញ្ជាក់ថា ក្នុងសំណុំរឿងវិវាទការងារជាមួយលោក Chris Dawe នេះ កាសែតនឹងប្ដឹងជំទាស់ទៅតុលាការជាន់ខ្ពស់ជាបន្តទៀត។
កាលពីពេលថ្មីៗនេះទៀតសោត សារព័ត៌មានបរទេស និងបណ្តាញព័ត៌មានមួយចំនួនបានផ្សព្វផ្សាយថា កាសែតភ្នំពេញប៉ុស្តិ៍ កំពុងប្រឈមនឹងការបិទទាំងស្រុង ដោយសារតែជំពាក់ពន្ធរដ្ឋរាប់លានដុល្លារ។ ប៉ុន្តែកាសែតភ្នំពេញប៉ុស្តិ៍បានគូសបញ្ជាក់នៅក្នុងសេចក្ដី ថ្លែងការណ៍ចុះថ្ងៃទី២០មីនាថា ខ្លួនមិនបានប្រឈមមុខនឹងការបិទទ្វារដោយសារបញ្ហាជំពាក់ពន្ធដារ ដូចការចុះផ្សាយនោះទេ។